Policy Advertise (គោលការណ៍នៃការផ្សព្វផ្សាយ)

លក្ខខណ្ឌនៃការ Post:

1. citycar99 អនុញ្ញាតអោយលោកអ្នកធ្វើការ Post ប្រភេទរថយន្តទេសចរណ៍គ្រប់ប្រភេទ រថយន្តដឹកទំនិញ គ្រឿងចក្រ ម៉ូតូ និង​ គ្រឿងបន្លាស់ រថយន្ត តែប៉ុណ្ណោះ។

2. ការដាក់លក់រថយន្តរបស់លោក អ្នក ត្រូវតែច្បាស់លាស់ថាជារបស់ស្រប់ច្បាប់ មិនស្ថិតក្នុងអំពើចោរកម្ម រួមទាំងសកម្មភាពនានា ដែលផ្ទុយពីច្បាប់សង្គម។

3. ការធ្វើសកម្មភាពដែលបង្ខំឲ្យមានការផ្ទុកទិន្នន័យធំ មិនសមហេតុផល ឬ មិនមានសារៈសំខាន់ នៅលើហេដ្ឋារចនាសម្ព័ន្ធ Hardware និង Software លើគេហទំព័រនេះ។

4. មិនត្រូវមានសកម្មភាព ឬ ការបង្ហោះសារដែលបង្ក ឬ ការរំខាន បៀតបៀន ដល់បុគ្គលដទៃទៀត។

5. មិនអនុញ្ញាតអោយមានការបង្ហោះ សារ ឬ ក៏រូបភាពណាដែលធ្វើអោយប៉ះពាល់ទៅដល់ អង្គភាព ក្រុម ឬជនណាម្នាក់។

6. មិនអនុញ្ញាតអោយមានការប្រើប្រាស់ឧបករណ៍, Software ឬ ទម្រង់ណាមួយដើម្បីបង្ក ឬព្យាយាមបង្ក ការរំខានដល់ដំណើរការជាប្រក្រតីរបស់គេហទំព័រនេះ។

7. ការចូលរួមក្នុងសកម្មភាព ឬ ការបង្ហោះសារដែលផ្សព្វផ្សាយនូវពត៌មានដែលជាការលួចបន្លំ ឬ បោកបញ្ឆោត, ផ្សព្វផ្សាយនូវសកម្មភាព ឬ ការប្រព្រឹត្តខុសច្បាប់ ដែលជាការរំលោភបំពាន គំរាមកំហែង គឺត្រូវបានហាមឃាត់។

8. មិនអនុញ្ញាតអោយមានការបង្ហោះសារដែលផ្តល់នូវពត៌មាននៃការណែនាំនូវសកម្មភាពខុសច្បាប់ដែលរំលោភលើសិទ្ធឯកជនរបស់បុគ្គលណាម្នាក់ ឬក៏ការផ្តល់ ឬបង្កើតមេរោគកុំព្យូទ័រ។

9. ត្រូវតែបញ្ចូលពត៌មានពិត និងប្រើប្រាស់រូបភាពពិតប្រាកដនៃផលិតផល។

10. មិនត្រូវប្រកាសលក់ផលិតផលស្ទួនគ្នា និង មិនត្រូវបង្កើតគណនីច្រើន។