អំពីយើង (About Us)

Citycar99.com

Citycar99 គឺជាគេហទំព័រ ទីផ្សារថយន្ត online ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលអាចអោយ លោកអ្នកស្វែងរកបាន ដូចជា: រថយន្ត គ្រឿងចក្រ ម៉ូតូ និង គ្រឿងបន្លាស់ រថយន្តគ្រប់ប្រភេទទៅតាមតំរូវការរបស់លោកអ្នក មិនតែប៉ុណ្ណោះលោក អ្នក ក៏អាច ធ្វើការដាក់លក់នូវរថយន្តទេសចរណ៏ រថយន្តដឹកទំនិញ គ្រឿងចក្រ ម៉ូតូ និង ​គ្រឿងបន្លាស់ រថយន្តគ្រប់ប្រភេទនៅលើគេហទំព័ររបស់យើង ដោយឥតគិតថ្លៃ និងមានភាពងាយស្រួល រហ័សទាន់ចិត្ត។

ទស្សនះវិស័យ (Vision)

គោលបំណងធំរបស់យើងក្នុងការបង្កើតគេហទំព័រទីផ្សាររថយន្តអនឡាញនេះឡើងគឺដើម្បីជួយសំរួលទៅដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា ម្ចាស់អាជីវកម្មលក់រថយន្ត និង បងប្អូនដែលមានបំនងចង់ដាក់លក់រថយន្ត និង ម៉ូតូ ប្រើប្រាស់ឯកជនផ្ទាល់ខ្លួនគ្រប់ប្រភេទ អាចធ្វើការដាក់លក់ និងងាយស្រួលក្នុងការស្វែងរកទិញបាន នៅទូទាំងប្រទេសកម្ពុជាដោយសេរី នៅលើគេហទំព័រមួយនេះ។

បេសកកម្ម (Mission​)

ពួកយើងបាននឹងកំពុងធ្វើការជំរុញការផ្សព្វផ្សាយនៃការដាក់លក់របស់លោកអ្នកនៅលើគេហទំព័ររបស់យើង ទៅដល់អតិថិជនដែលពួកគាត់កំពុងធ្វើការ ស្វែងរកទិញនៅទូទាំងប្រទេស។ ពួកយើងមានសេវាការប្រឹក្សាយោបល់ផ្នែក ទិញ និង លក់រថយន្ត គ្រប់ប្រភេទដោយឥតគិតថ្លៃ។
ពួកយើងផ្តល់ជូនលោក អ្នក នូវជម្រើសរថយន្តយ៉ាងច្រើន និងគ្រប់ប្រភេទនៅលើគេហទំព័រ Citycar99 ដែលមានតំលៃសមរម្យ ជាមួយនឹងគុណភាព ដែលលោក អ្នកអាចជឿទុកចិត្តបាន។

សេវាកម្ម និងអត្ថប្រយោជន៍អំពីពួកយើង (Our Service and Values )

Citycar99 មានសេវាកម្មប្រឹក្សាយោបល់ទៅលើការជួយស្វែងរកទិញរថយន្ត តាមតំរូវការរបស់ អតិថិជនជាមួយនឹង គោលការណ៏មួយចំនួនដែលពួកយើងបានធ្វើការសំរិតសំរាំងឡើង ដើម្បីវិភាគ ប្រៀបធៀបជម្រើស គុណភាព និងតំលៃ ក្នុងការឈានទៅដល់ លោក អ្នក អាចធ្វើការសម្រេចចិត្តបញ្ជាទិញបានល្អ និង ត្រឹមត្រូវ។ លើសពីអ្វីបានផ្តល់ជូនលោកអ្នកបន្ថែមទៀតនោះគឺ:
• សមត្ថភាព
• វិជ្ជាជីវ:
• ភាពស្មោះត្រង់ នេះជាអ្វីដែលពួកយើងមាន។